ទស្សនវិស័យ

ទស្សនវិស័យ

មានឈ្មោះថាជាជំនួញហើយ មិនថាក្នុងលក្ខណៈណាឬកម្រិតណាក្ដី រមែងគេចមិនផុតពីការប្រកួតប្រជែង ជាពិសេសក្នុងប្រព័ន្ធបណ្ដាញ ព្រោះក្រៅពីផលិតផលនិងសេវាកម្មដែលយើងបានជម្រាបជូនដល់អ្នកប្រើប្រាស់ និងអ្នកជំនួញបណ្ដាញដែលត្រូវតែល្អបំផុតហើយលើសពីផលិតផលផ្សេងៗ ហើយនោះ សម្រាប់អ្នកដឹកនាំក៏ជាកត្តាសំខាន់មិនចាញ់គ្នាដែរ។ ដោយសារតែអ្នកដឹកនាំត្រូវមានគោលការណ៍គង់វង់និងមានចំណេះដឹងគ្រប់ផ្នែកដើម្បីពុះពារឧបសគ្គផ្សេងៗ ព្រមទាំងដឹកនាំជំនួញបណ្ដាញនោះទៅកាន់ចំណុចដែលហៅថា បានទទួលជោគជ័យ។

បេសកកម្ម

ការស្វែងរកនិងការបង្ហាញជូននូវផលិតផលផ្សេងៗ មិនថាជាផលិតផលដើម្បីសម្រស់ឬជាផលិតផលដើម្បីសុខភាពដែលត្រូវបានទទួលស្គាល់និងធានាពីមនុស្សទូទាំងពិភពលោកថាជាផលិតផលដ៏ល្អបំផុត ហើយបានផលច្បាស់លាស់នោះទេ និងថែមទាំងជាផលិតផលដែលមានសុវត្ថិភាព មានការស្រាវជ្រាវផ្នែកវិទ្យាសាស្ដ្រដើម្បីធានារ៉ាប់រង។ ក្រៅពីនេះ យើងនៅណែនាំនិងបង្ហាញជូនការធ្វើទីផ្សារ ធ្វើគម្រោងជំនួញដល់អ្នកចូលរួមជំនួញបណ្ដាញជាមួយយើង ដើម្បីជាការអភិវឌ្ឍន៍បុគ្គលិកនិងបង្កើនសក្ដានុពលភាពដល់អ្នកជំនួញរបស់យើងបានទទួលជោគជ័យក្នុងមុខជំនួញដែលបានចូលរួមជាផ្នែកមួយជាមួយយើង។

គោលដៅខ្ពស់បំផុត

អ្វីដែល Happy MPM ត្រូវការបំផុតនោះគឺ ភាពជោគជ័យពីអ្នកដែលបានចូលរួមជាអ្នកជំនួញបណ្ដាញរបស់យើង និងលើកកម្ពស់ជីវភាពរបស់មនុស្សក្នុងភូមិភាគអាស៊ាន ។ ដូច្នេះហើយ អ្នកដឹកនាំរបស់ Happy MPM គ្រប់រូបបានលះបង់នូវកម្លាំងកាយនិងកម្លាំងចិត្តដើម្បីអភិវឌ្ឍន៍សក្ដានុពលភាពផ្នែកផ្សេងៗ ឲ្យធានាដល់ការរីកលូតលាស់ ព្រមទាំងធ្វើឲ្យជំនួញរបស់យើងឆ្លងកាត់ឧបសគ្គផ្សេងៗ ទៅកាន់គោលដៅដែលត្រូវការ ដោយយើងមិនភ្លេចក្នុងទំនួលខុសត្រូវចំពោះសង្គម និងនៅថែរក្សាសម្ព័ន្ធភាពដែលមានចំពោះសមាជិកដែលបានចូលរួមធ្វើជំនួញ។