“Cernitin” our nutraceutical product has been named “An Outstanding Innovative Product 2018” at “Thailand’s Smart Awards” ceremony by The Department of Business Development of Thailand. Our executives and staffs are honored by this award and look forward to providing our member with quality product and excellence.

ដោយក្រុមហ៊ុន Happy MPM របស់យើងជាក្រុមហ៊ុនដែលមានឈ្មោះល្បីផ្នែកផលិតផលសុខភាពដែលចម្រាញ់ពីវត្ថុធាតុដើមធម្មជាតិតែប៉ុណ្ណោះរហូតដល់ត្រូវបានទទួលស្គាល់ពីទីផ្សារសកលលោកនិងឆ្លងកាត់មាត្រដ្ឋានការធានាគុណភាពផលិតផលនិងការផលិតពីស្ថាប័នការស្រាវជ្រាវផ្សេងៗ ពីទូទាំងពិភពលោក និងនៅជាក្រុមហ៊ុនដែលលើកស្ទួយគាំទ្រការបង្កើតប្រាក់ចំណូលដល់អ្នកប្រើប្រាស់ផងដែរ។ ក្រៅពីនេះ ដោយគោលការណ៍គ្រប់គ្រងការងារក្នុងលក្ខណៈស្ទាត់ជំនាញបែបនេះហើយ ទើបធ្វើឲ្យយើងបានទទួលនូវរង្វាន់កិត្តិយសផ្សេងៗ ជាច្រើន ដូចតទៅនេះ :

  1. រង្វាន់លទ្ធផលការធ្វើជំនួញផលិតផលល្អប្រសើរ ដោយក្រុមហ៊ុនរបស់យើងបានទទួលការធានារ៉ាប់រងពី (សស.សថ) ថាជាក្រុមហ៊ុនដែលមានការអភិវឌ្ឍន៍ផលិតផលដែលមានគុណភាពច្រើនបំផុត។

  2. រង្វាន់អ្នកដឹកនាំល្អប្រសើរពីទស្សនាវដ្ដីវិថីថៃ ដូចបានជម្រាបជូនខាងដើមហើយថា ក្រុមហ៊ុនមានការគ្រប់គ្រងទាំងផ្នែកលក់ផលិតផលនិងតបស្នងអ្នកប្រើប្រាស់យ៉ាងមានបែបបទ ទើបធ្វើឲ្យបានទទួលរង្វាន់នេះមកធានាគុណភាពក្នុងការធ្វើការរបស់ក្រុមហ៊ុនយើង។

  3. រង្វាន់បុគ្គលគំរូប្រចាំឆ្នាំសម្រាប់សាខាលើកស្ទួយគម្រោងកសិកម្មយូរអង្វែងពីគណៈរដ្ឋមន្ត្រីរបស់ប្រទេសថៃ ដោយក្រុមហ៊ុនយើងមានការរៀបចំធ្វើផលិតផលដោយនាំយកវត្ថុធាតុដើមធម្មជាតិមកចម្រាញ់និងមានការថែទាំយកចិត្តទុកដាក់លើធម្មជាតិដើម្បីបណ្ដុះពូជសម្រាប់យកមកប្រើជាប្រយោជន៍បន្ដទៀត ទើបធ្វើឲ្យយើងបានរង្វាន់កិត្តិយសមួយនេះ។

  4. រង្វាន់ជួងមាសបុគ្គលប្រចាំឆ្នាំ សាខាអ្នកធ្វើគុណប្រយោជន៍ដល់សង្គមនិងប្រទេសជាតិល្អប្រសើរ។ ដូចបានជម្រាបជូនមកហើយថា ក្រុមហ៊ុនរបស់យើងមានទាំងផលិតទំនិញផ្សេងៗ ដោយមានការចម្រាញ់វត្ថុធាតុដើមពីធម្មជាតិតែប៉ុណ្ណោះដើម្បីសុវត្ថិភាពរបស់អ្នកប្រើប្រាស់ ថែមទាំងនៅមានការផ្ដល់អត្ថ
ប្រយោជន៍ដល់អ្នកប្រើប្រាស់ដោយការគ្រប់គ្រងដឹកនាំការធ្វើជំនួញបណ្ដាញនិងផ្ដល់ការតបស្នងនូវតម្លៃខ្ពស់ដល់អ្នកប្រើប្រាស់តាមគោលការណ៍ដែលបានកំណត់ទុក។ ក្រៅពីនេះ ក្រុមហ៊ុនរបស់យើងបានអនុវត្តិតាមគម្រោង CSR ដើម្បីសង្គមជាប្រចាំ ។ ទាំងនេះជាហេតុផលថា ហេតុអ្វីទើបយើងបានទទួលរង្វាន់នេះ ។​ តាមរយៈរង្វាន់ទាំងអស់ដែលបានជម្រាបជូនមកហើយនេះ គ្រាន់តែជាមួយចំណែកនៃរង្វាន់ទាំងអស់តែប៉ុណ្ណោះ។ ក្រុមហ៊ុន Happy MPM បានសម្រិតសម្រាំងរង្វាន់សំខាន់ៗ មកជូនតែប៉ុណ្ណោះ នៅមានការធានារ៉ាប់រងផ្សេងៗ ជាច្រើនទៀតពីអង្គភាពដែលផ្ដល់ទំនុកចិត្តលើផលិតផលនិងការគ្រប់គ្រងរបស់យើងជាប្រចាំ។