ប្រវត្តិ

ក្រុមហ៊ុន Happy MPM ចំកាត់ បង្កើតឡើងនៅថ្ងៃទី 10 ខែមិថុនា ឆ្នាំ 1999 ដោយមានលោកសុគិត  សត្យផ្រឺតផ្រាយ ជាប្រធាននិងជានាយកគ្រប់គ្រង ដោយក្រុមហ៊ុនកើតចេញពីសេចក្ដីប្រាថ្នាដ៏ខ្ពង់ខ្ពស់និងប្រាកដប្រជារបស់ប្រធាននិងនាយកគ្រប់គ្រងក្នុងការបង្ហាញជូននូវផលិតផលដ៏ល្អនិងមានប្រយោជន៍ រហូតដល់គោលបំណងក្នុងការធ្វើជំនួញលក់ផ្ទាល់ក្នុងលក្ខណៈជាបណ្ដាញដែលមានប្រសិទ្ធិភាពជូនដល់ប្រជាជននៅក្នុងអាស៊ាន ដោយក្រុមហ៊ុនមានគោលនយោបាយសង្កត់ធ្ងន់លើការឈានមុខរបស់ក្រុមហ៊ុនក្នុងរយៈពេលវែងនិងសង្កត់ធ្ងន់ក្នុងការអភិវឌ្ឍន៍ផលិតផលឲ្យបានល្អនិងមានគុណភាពជាចម្បង។
ក្រុមហ៊ុន Happy MPM ចំកាត់ បានចាប់កំណើតឡើងដោយបាននាំយកផលិតផលដែលបានជ្រើសរើសសម្រិតសម្រាំងនិងមានគុណភាពពីធម្មជាតិដោយផ្ដោតលើគោលការណ៍ថែទាំសុខភាពជារួម ផលិតផលរបស់យើងថែមទាំងឆ្លងកាត់ការធានារ៉ាប់រងគុណភាពពីស្ថាប័នផ្សេងៗ ទូទាំងពិភពលោកនិងត្រឹមត្រូវតាមការសិក្សា ។ ក្រៅពីនេះ នៅឆ្លងកាត់ការស្រាវជ្រាវពីអង្គការនាំមុខផ្សេងទៀត ដោយក្រុមហ៊ុនរបស់យើងបាននាំយកលក្ខណៈប្រព័ន្ធជំនួញបណ្ដាញមកប្រើក្នុងការគ្រប់គ្រងជំនួញនិងគ្រប់គ្រងអង្គភាពដោយការបើកប្រាក់តបស្នងបែប “Binary” ដែលត្រៀមរួចស្រេចក្នុងការបង្កើតប្រាក់ចំណូលដោយគ្មានដែនកំណត់និងគង់វង់ដល់អ្នកជំនួញរបស់យើង អាចបង្កើតភាពជោគជ័យដល់អ្នកជំនួញថ្មីឲ្យរីកលូតលាស់ និងមានប្រាក់ចំណូលជាបន្ដបន្ទាប់ព្រមទាំងភាពជោគជ័យយ៉ាងយូរអង្វែង។ ក្រុមហ៊ុនរបស់យើងនៅពុះពារសង្កត់ធ្ងន់លើភាពពេញចិត្តដល់អ្នកប្រើប្រាស់បែបយូរអង្វែងផងដែរ។ ក្រុមហ៊ុន Happy MPM ចំកាត់ ក៏ជាសមាជិកមួយក្នុងចំណោមសមាជិកនិងជាអ្នកបង្កើតសមាគមន៍ឧស្សាហកម្មលក់ផ្ទាល់នៃប្រទេសថៃ (TDIA) និងបានចុះបញ្ជីក្រុមហ៊ុនលក់ផ្ទាល់យ៉ាងត្រឹមត្រូវតាមច្បាប់ពីនាយកដ្ឋានគណៈកម្មការគាំពារអ្នកប្រើប្រាស់ (គគប) ផងដែរ។ ដូច្នេះហើយ អាចជឿជាក់បានថាក្រុមហ៊ុនរបស់យើងមានថ្នាក់ដឹកនាំដែលមានបទពិសោធន៍ ទស្សនវិស័យទូលំទូលាយ ផលិតផលល្អមានគុណភាព និងមានគម្រោងទីផ្សារដ៏គង់វង់និងរឹងមាំ និងបានចុះបញ្ជីត្រឹមត្រូវគ្រប់យ៉ាង អាចនាំយកអ្នកជំនួញជំនាន់ថ្មីដូច “អ្នក” ឲ្យអាចទទួលបានជោគជ័យ មានជីវភាពរស់នៅល្អប្រសើរឡើងគ្រប់យ៉ាង និងរីកលូតលាស់ព្រមទាំងធ្វើដំណើរទៅមុខជាមួយក្រុមហ៊ុនបានយ៉ាងយូរអង្វែង។